Victoria government logo
coronavirus.vic.gov.au

ថ្នាំ​វ៉ាក់​សាំង​បង្ការ​ COVID-19 (COVID-19 vaccine) - ខ្មែរ (Khmer)

ព័ត៌មានអំពីវ៉ាក់សាំង COVID-19

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមហៅទូរសព្ទទៅសេវាកម្មបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ តាមលេខ 131 450

មូលហេតុដែលអ្នកគួរតែចាក់វ៉ាក់សាំង

វ៉ាក់សាំងមានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការការពារមនុស្សពីការធ្លាក់ខ្លួនឈឺខ្លាំងដោយសារ COVID-19។ ជាការសំខាន់ដែលអ្នកត្រូវរក្សាមានបច្ចុប្បន្នភាពជាមួយនឹងវ៉ាក់សាំង ដើម្បីធានាការការពារជាអតិបរមាប្រឆាំងទល់នឹងវីរុស។

របៀបទទួលការចាក់វ៉ាក់សាំង

វ៉ាក់សាំងមាននៅឯ៖

អ្នកគួរតែនិយាយជាមួយ GP ប្រសិនបើអ្នកមានរោគប្រចាំកាយ ឬមិនប្រាកដអ្នកត្រូវការចាក់ប៉ុន្មានដូស។

វ៉ាក់សាំងគឺឥតគិតថ្លៃ ហើយអ្នកមិនត្រូវការប័ណ្ណ Medicare ដើម្បីទទួលបានការចាក់វ៉ាក់សាំងទេ ។

អ្នកណាខ្លះអាចចាក់វ៉ាក់សាំង

មនុស្សគ្រប់រូបដែលមានអាយុ 5 ឆ្នាំ និងអាយុលើសនេះ មានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង។ កុមារមួយចំនួនដែលមានអាយុចន្លោះ 6 ខែ និង 5 ឆ្នាំ មានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង ប្រសិនបើពួកគេ៖

  • មានប្រព័ន្ធការពាររាងកាយខ្សោយ
  • មានពិការភាព
  • មានស្ថានភាពសុខភាពច្រើន។

វ៉ាក់សាំងថ្មីប្រឆាំងមេរោគពីរផ្សេងគ្នា កំណត់គោលដៅលើទម្រង់បំប្លែង Omicron អាចរកបានជាដូសជំរុញសម្រាប់មនុស្សគ្រប់រូបដែលមានអាយុ 18 ឆ្នាំ និងអាយុលើសនេះ។

សូមនិយាយជាមួយ GP អំពីចំនួនដូស ហើយវ៉ាក់សាំងមួយណាដែលត្រូវបានណែនាំសម្រាប់អ្នក និងកូនរបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល ទទួលបានការចាក់វ៉ាក់សាំងExternal Link

ក្រោយការចាក់វ៉ាក់សាំងរបស់អ្នក

អ្នកអាចមានផលប៉ះពាល់មួយចំនួនដូចជា ការឈឺនៅកន្លែងម្ជុលចាក់ ការអស់កម្លាំង ការឈឺសាច់ដុំ គ្រុនក្ដៅ ឬគ្រុនរងារ និងការឈឺសន្លាក់។ ផលប៉ះពាល់គឺធម្មតា ហើយជាសញ្ញាថាវ៉ាក់សាំងកំពុងដំណើរការ។ ជាធម្មតាផលប៉ះពាល់ទាំងនេះគឺស្រាល ហើយបាត់ទៅវិញបន្ទាប់ពីមួយថ្ងៃ ឬពីរថ្ងៃ។

ផលប៉ះពាល់ធ្ងន់ធ្ងរគឺកម្រណាស់។ សូមទាក់ទងជាមួយវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកព្រួយបារម្ភ ឬប្រសិនបើផលប៉ះពាល់ណាមួយមិនបានបាត់ទៅវិញ ក្រោយពីរបីថ្ងៃទេ។

អំពីវ៉ាក់សាំង COVID-19

វ៉ាក់សាំងទាំងអស់ត្រូវតែបំពេញតាមស្តង់ដារសុវត្ថិភាពតឹងរ៉ឹងដែលកំណត់ដោយ រដ្ឋបាលគ្រប់គ្រងលើទំនិញទាក់ទងនឹងការព្យាបាលអូស្ត្រាលី (Australian Therapeutic Goods Administration)External Link នៅមុនពេលវ៉ាក់សាំងទាំងនោះអាចត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី។ វ៉ាក់សាំងទាំងនោះត្រូវបានគ្រប់គ្រងដោយគ្រូពេទ្យសុខភាពដែលមានគុណសម្បត្តិ។

នៅក្នុងប្រទេសអូស្ត្រាលី មានវ៉ាក់សាំងចំនួន 4 ប្រភេទ ដែលអាចរកបាន ហើយបានត្រូវអនុម័តឱ្យប្រើប្រាស់៖

  • វ៉ាក់សាំងម៉ាក Pfizer
  • វ៉ាក់សាំងម៉ាក Moderna
  • វ៉ាក់សាំងម៉ាក Novavax
  • វ៉ាក់សាំងម៉ាក AstraZeneca

មនុស្សអាចចាក់វ៉ាក់សាំងខុសៗគ្នា ផ្អែកលើអាយុ និងស្ថានភាពផ្នែកវេជ្ជសាស្ត្ររបស់ពួកគេ។ សូមនិយាយជាមួយ GP ដើម្បីស្វែងយល់ថាវ៉ាក់សាំងមួយណាដែលត្រឹមត្រូវសម្រាប់អ្នក។

ព័ត៌មានបន្ថែម

កក់ដូសបន្ទាប់របស់អ្នកនៅកន្លែង GP ឬឱសថស្ថាននៅតាមតំបន់ ដោយប្រើ ឧបករណ៍ស្វែករកគ្លីនិកវ៉ាក់សាំងExternal Link ។ សម្រាប់ព័ត៌មានបន្ថែម សូមហៅទូរសព្ទទៅបណ្តាញទូរសព្ទជំនួយវីរុសកូរ៉ូណាថ្នាក់ជាតិ (National Coronavirus Helpline) តាមលេខ 1800 020 080

Reviewed 09 December 2022

Coronavirus Victoria

Coronavirus Hotline

Call the Coronavirus Hotline if you need help to report a rapid antigen test (RAT) or if you have any questions about COVID-19.

The Victorian Coronavirus Hotline diverts to the National Coronavirus Helpline every night between 4pm and 9am.

Please keep Triple Zero (000) for emergencies only.

Was this page helpful?