vic_logo
coronavirus.vic.gov.au

ការអប់រំ (Education) - ខ្មែរ (Khmer)

ការផ្លាស់ប្តូរចំពោះការអប់រំក្នុងអំឡុងវីរុសកូរ៉ូណា (កូវីដ-១៩) និងជំនួយគាំទ្រសម្រាប់មាតាបិតា និងអាណាព្យាបាល។

អ្នកអាចរកបានព័ត៌មានបន្ថែមជាភាសាអង់គ្លេសស្តីពីការអប់រំរបស់យើង – ទំព័រព័ត៌មានសម្រាប់មាតាបិតា សិស្ស និងអ្នកអប់រំ

ប្រសិនបើអ្នកត្រូវការជំនួយបន្ថែមជាភាសារបស់អ្នក អ្នកអាចទូរសព្ទទៅ TIS National លេខ 131 450 ហើយស្នើសុំអ្នកបកប្រែភាសាផ្ទាល់មាត់ បន្ទាប់មកស្នើសុំឱ្យគេភ្ជាប់អ្នកទៅ ខ្សែទូរសព្ទបន្ទាន់ស្តីពីវីរុសកូរ៉ូណា (កូវីដ-១៩) តាមលេខ 1800 338 663។

ការត្រឡប់ទៅកន្លែងថែទាំកុមារ ឬសាលាមត្តេយ្យវិញ (Returning to child care and kindergarten)

ចាប់ពីថ្ងៃច័ន្ទ ទី៥ ខែតុលា។

កុមារទាំងអស់នៅទូទាំងតំបន់ជុំវិញទីក្រុងម៉ែលប៊ន និងតាមភូមិភាគ និងទីជនបទរដ្ឋវិចថូរៀអាចវិលត្រឡប់ទៅ៖

 • កន្លែងថែទាំកុមារ (កន្លែងថែទាំកុមារពេលថ្ងែ ឬកន្លែងថែទាំកុមារតាមផ្ទះ) និង
 • ចូលរៀននៅសាលាមត្តេយ្យផ្ទាល់នៅនឹងកន្លែង។

នេះគឺជាផ្នែកនៃជំហានទី៣នៃផែនទីបង្ហាញផ្លូវរបស់រដ្ឋាភិបាលរដ្ឋវិចថូរៀ ដើម្បីបើករដ្ឋវិចថូរៀឡើងវិញ។

ជំហានទាំងឡាយនៅក្នុងផែនទីបង្ហាញផ្លូវ គឺពឹងផ្អែកលើការថយចុះនៃករណីវីរុសកូរ៉ូណា (ជំងឺកូវីដ-១៩)។ យើងប្រហែលជាត្រូវធ្វើការផ្លាស់ប្តូរ ទៅតាមដំបូន្មានរបស់ប្រធានមន្ត្រីសុខាភិបាលរដ្ឋវិចថូរៀ។

យើងយល់ដឹងថាអ្នកអាចព្រួយបារម្ភអំពីសុវត្ថិភាពកូនរបស់អ្នក។ ដំបូន្មានដែលយើងមានគឺថាកន្លែងថែទាំកុមារ និងសាលាមត្តេយ្យគឺជាកន្លែង មានសុវត្ថិភាពដែលមានហានិភ័យទាបនៃវីរុសកូរ៉ូណា (ជំងឺកូវីដ-១៩)។

យើងត្រូវបានផ្តល់ដំបូន្មានអំពីរឿងនេះដោយ៖

 • ប្រធានមន្ត្រីសុខាភិបាល រដ្ឋវិចថូរៀ និង
 • គណៈកម្មការនាយកការពារសុខភាពអូស្ត្រាលី (AHPPC)។

ការផ្លាស់ប្តូរចំពោះការទៅកន្លែងថែទាំកុមារ និងសាលាមត្តេយ្យផ្ទាល់នៅនឹងកន្លែងត្រូវបានធ្វើឡើងជាផ្នែកនៃបទបញ្ញត្តិការបង្ខាំងមិនឱ្យ ចេញចូល។ បទបញ្ញត្តិទាំងនេះឃើញមានមនុស្សតិចណាស់ដែលធ្វើដំណើរជុំវិញសហគមន៍។

វាមិនមែនដោយសារតែកន្លែងថែទាំកុមារ និងសាលាមត្តេយ្យគឺជាកន្លែងគ្មានសុវត្ថិភាពសម្រាប់កុមារ ឬបុគ្គលិកនោះទេ។

កន្លែងថែទាំកុមារ និងសាលាមត្តេយ្យរបស់អ្នកនឹងមានផែនការ COVIDSafe មួយ។ នេះរួមបញ្ចូលទាំងវិធានការសុខភាព និងសុវត្ថិភាព ដាក់នៅនឹងកន្លែងដូចជាការសម្អាតបន្ទប់ និងឧបករណ៍ជាប្រចាំ។

ការទៅកន្លែងថែទាំកុមារ និងសាលាមត្តេយ្យគឺមានសារៈសំខាន់សម្រាប់កុមារទាំងអស់។ ពួកគេគួរតែទៅពីព្រោះវាចាំបាច់សម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍន៍របស់ពួកគេ។ វាមានសារៈសំខាន់ ជាពិសេសសម្រាប់ការរៀបចំកូនរបស់អ្នកដើម្បីចាប់ផ្តើមសាលាមត្តេយ្យនៅឆ្នាំ២០២១។

សាលារៀននឹងរៀបចំរួចជាស្រេច សម្រាប់កុមារដើម្បីចាប់ផ្តើមសាលាមត្តេយ្យនៅឆ្នាំ២០២១ (Schools will be ready for children starting Prep in 2021)

សាលាមត្តេយ្យ និងសាលារៀនកំពុងធ្វើការរួមគ្នាដើម្បីជួយក្រុមគ្រួសារ និងកូនរបស់អ្នកឱ្យផ្លាស់ប្តូរចូលទៅសាលាមត្តេយ្យនៅឆ្នាំ២០២១។

ត្រីមាសទី១នៅសាលារៀន នឹងនិយាយអំពីការជួយកុមារដែលមិនមានលទ្ធភាពចូលរៀននៅសាលាមត្តេយ្យសម្រាប់អាយុ៤ឆ្នាំផ្ទាល់នៅនឹងកន្លែង តាមការគ្រោងទុកនៅឆ្នាំនេះ។

សាលារៀនកំពុងបំពេញកិច្ចការជាច្រើនដើម្បីទ្រទ្រង់កុមារឱ្យចាប់ផ្តើមសាលាមត្តេយ្យនៅឆ្នាំ២០២១ រួមមាន៖

 • ដំណើរចូលមើលសាលារៀន និងថ្នាក់រៀនតាមអនឡាញ
 • វីដេអូ ‘ការជួបជាមួយនាយកសាលា’
 • សន្និសីទតាមវីដេអូ ‘ការជួបជាមួយក្រុមសាលាមត្តេយ្យ’
 • កិច្ចប្រជុំគ្រូសាលាមត្តេយ្យ
 • ការបណ្តុះបណ្តាលសិស្សថ្នាក់ទី៥ធ្វើជាមិត្តសម្លាញ់មត្តេយ្យ។

ប្រសិនបើអ្នកមិនទាន់បានចុះឈ្មោះកូនរបស់អ្នក ដើម្បីចាប់ផ្តើមចូលរៀននៅសាលាមត្តេយ្យសម្រាប់ឆ្នាំ២០២១ទេ យើងសូមលើកទឹកចិត្តឱ្យអ្នក ចូលមើលសាលារៀនឥឡូវនេះ។ យកល្អអ្នកគួរតែចុះឈ្មោះកូនរបស់អ្នកឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ ក្រសួងអប់រំ និងបណ្តុះបណ្តាល មានព័ត៌មានដ៏មានប្រយោជន៍អំពីការចាប់ផ្តើមចូលសាលារៀននៅលើ វ៉ិបសៃថ៍របស់ខ្លួន។

អ្នកគួរតែនិយាយជាមួយបុគ្គលិកនៅសាលារៀនកូនរបស់អ្នក អំពីរបៀបដែលសាលាមត្តេយ្យនឹងមានដំណើរការនៅឆ្នាំ២០២១។

គ្រូសាលាមត្តេយ្យរបស់កូនអ្នក ក៏អាចជួយរៀបចំផែនការផ្លាស់ប្តូរកូនរបស់អ្នកពីសាលាមត្តេយ្យ ទៅសាលារៀនដែរ។

តើអ្នកត្រូវការអ្នកបកប្រែភាសាទេ?

ស្នើសុំឱ្យសាលាមត្តេយ្យរបស់អ្នករៀបចំអ្នកបកប្រែភាសាជូនអ្នកតាមទូរស័ព្ទលេខ 9280 1955 ឬចូលមើល វ៉ិបសៃថ៍នេះ។

កិច្ចការទាំងឡាយដែលអ្នកអាចធ្វើបាន ដើម្បីឱ្យមានសុខភាពល្អ និងមានសុវត្ថិភាព (Things you can do to stay healthy and safe)

កន្លែងថែទាំកុមារ និងសាលាមត្តេយ្យរបស់អ្នកនឹងជួយការពារកូនៗរបស់អ្នក និងក្រុមគ្រួសាររបស់អ្នកឱ្យមានសុវត្ថិភាពដោយ៖

 • ការពិនិត្យមើលសីតុណ្ហភាពរបស់កុមារ នៅពេលពួកគេទៅដល់មណ្ឌល ឬសាលាមត្តេយ្យជារៀងរាល់ថ្ងៃ
 • ការសម្អាតអគារ និងឧបករណ៍ជាទៀងទាត់
 • ការស្នើសុំឱ្យមនុស្សពេញវ័យពាក់ម៉ាស់មុខ
 • ការលើកទឹកចិត្តកុមារ ឬឪពុកម្តាយដែលមានអារម្មណ៍មិនស្រួលខ្លួន ឱ្យស្នាក់នៅផ្ទះ។ ពួកគេក៏នឹងលើកទឹកចិត្តអ្នកឱ្យធ្វើតេស្តរកមើល វីរុសកូរ៉ូណា (ជំងឺកូវីដ-១៩) ផងដែរ។

យើងក៏ស្នើសុំឱ្យអ្នកនិយាយជាមួយគ្រួសាររបស់អ្នក អំពីការអនុវត្តអនាម័យល្អនៅផ្ទះផងដែរ រួមមាន៖

 • ការលាងសម្អាតដៃ ឬប្រើទឹកថ្នាំអនាម័យជូតសម្អាតដៃមុនពេលមកកាន់កន្លែងថែទាំកុមារ ឬសាលាមត្តេយ្យ
 • ការពាក់ម៉ាស់មុខគ្រប់ពេលដែលអ្នកចាកចេញពីផ្ទះ រួមទាំងមកកាន់កន្លែងថែទាំកុមារ ឬសាលាមត្តេយ្យ
 • ការរក្សាគម្លាត១.0៥ម៉ែត្រ ពីមនុស្សដែលមិនរស់នៅជាមួយអ្នក។ នេះរាប់បញ្ចូលទាំងបុគ្គលិក និងក្រុមគ្រួសារឯទៀតនៅកន្លែងថែទាំ កុមារ ឬសាលាមត្តេយ្យរបស់អ្នក
 • ការក្អក និងកណ្តាស់ទៅក្នុងក្រដាសអនាម័យ ឬកែងដៃរបស់អ្នក។ លាងដៃរបស់អ្នកជានិច្ចបន្ទាប់ពីក្អក ឬកណ្តាស់
 • ការស្នាក់នៅផ្ទះ ប្រសិនបើអ្នកឈឺ។ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួន អ្នកគួរតែធ្វើតេស្តរកមើលវីរុសកូរ៉ូណា(ជំងឺកូវីដ-១៩)។ ស្នាក់នៅផ្ទះរហូតដល់អ្នកមានអារម្មណ៍ល្អឡើងវិញ។

Reviewed 06 November 2020

24/7 Coronavirus Hotline

If you suspect you may have COVID-19 call the dedicated hotline – open 24 hours, 7 days.

Please keep Triple Zero (000) for emergencies only.

Was this page helpful?