ប្រសិនបើអ្នកមានការព្រួយបារម្ភ សូមទូរសព្ទទៅខ្សែទូរសព្ទបន្ទាន់សម្រាប់ Coronavirus តាម លេខ 1800 675 398 (24 ម៉ោង).
ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមទូរសព្ទទៅ TIS National តាមលេខ 131 450.
សូមរក្សាទុកលេខសូន្យបីដង (000) សម្រាប់តែ ភាពអាសន្នប៉ុណ្ណោះ .
អ្វីដែលអ្នកត្រូវចងចាំ
មានចំណុចសំខាន់មួយចំនួនដែលយើងអាចធ្វើបានដើម្បីរក្សាសុវត្ថិភាពដល់ក្រុមគ្រួសារ និងសហគមន៍របស់យើងពី coronavirus (COVID-19) ៖
- លាងសម្អាតដៃឲ្យបានញឹកញាប់។ ចូរប្រើសាប៊ូ និងទឹក ឬយកទឹកអាល់កុលជាប់ ខ្លួន។ ការធ្វើបែបនេះនឹងរក្សាសុវត្ថិភាពយើងពី coronavirus (COVID-19) ដែលមេរោគនេះអាចរស់នៅលើផ្ទៃនិងរបស់ផ្សេងៗបានជាច្រើនថ្ងៃ។
- ចូររក្សាគម្លាត 1.5 ម៉ែត្រពីអ្នកដទៃ។
- អ្នកត្រូវតែយកម៉ាស្កតាមខ្លួនជាប់ជានិច្ច។
- អ្នកត្រូវតែពាក់ម៉ាស្កគ្របច្រមុះ និងមាត់ឲ្យបានជិតល្អនៅក្នុងហាងលក់ទំនិញធំៗ និងអគារមណ្ឌលលក់ទំនិញ (សូមមើលស្លាកសញ្ញា) តាមយានជំនិះដឹកជញ្ជូនសាធារណៈ និងពេលជិះរថយន្ត Taxi ឬលើយានជំនិះដឹកជញ្ជូនផ្សេងៗ(លើកលែងតែអ្នកមានហេតុផលស្របច្បាប់ក្នុងការមិនពាក់ម៉ាស្ក)
- យើងលើកទឹកចិត្តឲ្យពាក់ម៉ាស្កគ្របច្រមុះ និងមាត់ឲ្យបានជិតល្អក្នុងស្ថានភាពដែលយើងមិនអាចរក្សាគម្លាត 1.5 ម៉ែត្រពីគ្នា។ ការធ្វើបែបនេះនឹងបន្ថយហានិភ័យចម្លង coronavirus (COVID-19)។
- ចូរជួបជុំគ្រួសារ និងមិត្តភក្ដិនៅក្រៅអគារជាជាងជួបនៅក្នុងអគារ។ លទ្ធភាពនៃការឆ្លងcoronavirus (COVID-19) ចំពោះយើងនៅខាងក្រៅមានកម្រិតទាប។
- ប្រសិនបើអ្នកមិនស្រួលខ្លួន សូមទៅធ្វើតេស (get ត ហើយនៅផ្ទះ។ ទោះជារោគសញ្ញារបស់អ្នកស្រាលយ៉ាងណាក្ដី ក៏ការទៅធ្វើតេស្តភ្លាមៗជួយកាត់បន្ថយការឆ្លងរាលដាល coronavirus (COVID-19) បានដែរ។
- ការធ្វើតេស្តរក coronavirus (COVID-19) មិនគិតថ្លៃទេសម្រាប់ជនរាល់រូប។ ការមិនគិតថ្លៃនេះក៏រាប់បញ្ចូលទាំងអ្នកដែលគ្មានប័ណ្ណ Medicare ដូចជាទេសចរមកពីក្រៅប្រទេស កម្មករអន្តោប្រវេសន៍ និងជនស្វែងសុំសិទ្ធិជ្រកកោនជាដើម។
ការដាក់កំហិតបច្ចុប្បន្ននៅរដ្ឋវិកថូរៀ
ប្រធានមន្ត្រីសុខាភិបាលរដ្ឋវិកថូរៀ (Victorian Chief Health Officer) អាចធ្វើការផ្លាស់ប្តូរការដាក់កំហិតទាំងនេះបើស្ថានការណ៍មានការប្រែប្រួល។
ការដាក់កំហិតបច្ចុប្បន្ន
ចាប់ពីពេលនេះទៅ ៖
- អ្នកអាចជួបជុំគ្នារហូតដល់ 100 នាក់នៅក្រៅអគារ។ ការជួបជុំនេះត្រូវតែធ្វើឡើងខាងក្រៅអគារនៅកន្លែងសាធារណៈដូចជានៅតាមសួន ឬឆ្នេរខ្សាច់ - មិនមែនជួបនៅបរិវេណផ្ទះអ្នកនោះទេ។
- អ្នកអាចទទួលភ្ញៀវមកលេងផ្ទះរហូតដល់ 30នាក់ក្នុងមួយថ្ងៃ។
- អ្នកអាចកក់កន្លែងស្នាក់នៅជាមួយសមាជិកគ្រួសារអ្នក ដែលមានគ្នារហូតដល់ 30នាក់ប្រសិនបើអ្នកទៅដើរកម្សាន្តនៅក្នុងរដ្ឋវិកថូរៀ។
- សេវាកម្មកាត់សក់ កែសម្ផស្ស និងការថែទាំខ្លួនអាចមកផ្តល់សេវាដល់ផ្ទះអ្នកបាន។
- ភោជនីយដ្ឋាន ហាងលក់គ្រឿងស្រវឹង និងហាងកាហ្វេអាចបើកទទួលភ្ញៀវបានធម្មតា។ ហាងទាំងនេះត្រូវគោរពតាមវិធាន ពីរម៉ែត្រការ៉េ (two square metre ដើម្បីកំណត់ចំនួនភ្ញៀវនៅក្នុងនិងក្រៅអគារ។ ហាងទាំងនេះអាចទទួលភ្ញៀវបានរហូតដល់ 25 នាក់ មុនពេលអនុវត្តន៍វិធានពីរម៉ែត្រការ៉េ។
- កន្លែងលេងល្បែងស៊ីសងបើកដំណើរការដោយមានការកំណត់ចំនួនអតិថិជន។
- អនុញ្ញាតឲ្យមានការប្រគំតន្ត្រីផ្ទាល់ ប៉ុន្តែគួរធ្វើឡើងនៅក្រៅអគារបើអាចធ្វើទៅបាន។
- បណ្តុំហាងលក់ម្ហូបអាហារនៅតាមមណ្ឌលលក់ទំនិញបើកដំណើរការ។
- កីឡាដែលប៉ះពាល់គ្នាអនុញ្ញាតឲ្យលេងទាំងក្នុងនិងក្រៅអគារ។
- អនុញ្ញាតឲ្យមានការហាត់ប្រាណក្នុងអគារនៃគ្រឹះស្ថានហាត់ប្រាណ និងថ្នាក់ហាត់ប្រាណដែលមានសិស្សរហូតដល់ 50នាក់ក្នុងអគារ។ ថ្នាក់ហាត់ប្រាណក្រៅអគារកំណត់សិស្សចូលរួមបានត្រឹម100នាក់ប៉ុណ្ណោះ។ គ្រឹះស្ថានហាត់ប្រាណ និងថ្នាក់ហាត់ប្រាណត្រូវអនុវត្តវិធាន បួនម៉ែត្រការ៉េ (four square metre ដើម្បីកំណត់ចំនួនអតិថិជន។
- អាងហែលទឹកបើកដំណើរការ។ អាងហែលទឹកក្នុងអគារត្រូវអនុវត្តវិធានបួនម៉ែត្រការ៉េ និងអាងហែលទឹកក្រៅអគារត្រូវអនុវត្តវិធាន ពីរម៉ែត្រការ៉េ (two square metre ដើម្បីកំណត់ចំនួនភ្ញៀវ។
- រោងភាពយន្តបើកដំណើរការដោយមានកំណត់ចំនួនភ្ញៀវ។
- អាចរៀបចំពិធីអាពាហ៍ពិពាហ៍បាន។ ទំហំទីតាំងរៀបអាពាហ៍ពិពាហ៍ត្រូវប្រើប្រាស់ដើម្បីកំណត់ចំនួនភ្ញៀវចូលរួម។ ទីតាំងត្រូវអនុវត្តវិធាន ពីរម៉ែត្រការ៉េ (two square metre )។ ប្រសិនបើអ្នករៀបចំអាពាហ៍ពិពាហ៍នៅផ្ទះ អ្នកអាចទទួលភ្ញៀវចូលរួមបាន 30នាក់។
- អនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យសព។ ទំហំទីតាំងរៀបចំពិធីបុណ្យសពត្រូវប្រើប្រាស់ដើម្បីកំណត់ចំនួនភ្ញៀវចូលរួម។ ទីតាំងត្រូវអនុវត្តវិធាន ពីរម៉ែត្រការ៉េ (two square metre ។ ប្រសិនបើអ្នករៀបចំពិធីបុណ្យសពនៅផ្ទះ អ្នកអាចទទួលភ្ញៀវចូលរួមបាន 30នាក់។
- អនុញ្ញាតឲ្យរៀបចំពិធីសាសនា។ ការកំណត់ចំនួនអ្នកចូលរួមពិធីសាសនាគឺត្រូវគណនាដោយអនុវត្តវិធាន ពីរម៉ែត្រការ៉េ (two square metre ។ គ្មានការកំណត់ទំហំក្រុម និងពិធីក្នុង ឬក្រៅអគារនោះទេ ហើយកម្មវិធីសាសនាអាចប្រារព្ធឡើងនៅពេលដំណាលគ្នា។
- ទីតាំងផ្សេងៗនៅតាមសហគមន៍ ដោយរួមទាំងបណ្ណាល័យផង និងផ្ទះសហគមន៍ (Neighbourhood houses)បើកដំណើរការវិញហើយ។ ការអនុវត្តវិធាន ពីរម៉ែត្រការ៉េ (two square metre ត្រូវធ្វើជាចាំបាច់ដើម្បីកំណត់ចំនួនមនុស្សក្នុងទីតាំងរៀងៗខ្លួន។
ម៉ាស្កគ្របច្រមុះ និងមាត់
អ្នកត្រូវយកម៉ាស្កតាមខ្លួនគ្រប់ពេលទាំងអស់នៅពេលចាកចេញពីផ្ទះ និងត្រូវពាក់ម៉ាស្កនៅពេលចាំបាច់ លុះត្រាតែអ្នកមានហេតុផលស្របច្បាប់ក្នុងការមិនពាក់ម៉ាស្ក។ ឧទាហរណ៍នៃហេតុផលស្របច្បាប់ក្នុងការមិនពាក់ម៉ាស្ករួមមាន ៖
- បើអ្នកមានបញ្ហាសុខភាពដូចជាបញ្ហាស្បែកធ្ងន់ធ្ងរនៅលើមុខ ឬមានបញ្ហាក្នុងការដកដង្ហើម។
- អ្នកពិបាកដកដង្ហើមនៅពេលហាត់ប្រាណ។
អ្នកត្រូវតែពាក់ម៉ាស្កគ្របច្រមុះ និងមាត់ឲ្យបានជិតល្អនៅក្នុងហាងលក់ទំនិញធំៗ ឬអគារមណ្ឌលលក់ទំនិញ (សូមមើលស្លាកសញ្ញា) នៅពេលធ្វើដំណើរតាមយានជំនិះដឹកជញ្ជូនសាធារណៈ និងពេលជិះរថយន្ត Taxi ឬលើយានជំនិះដឹកជញ្ជូនផ្សេងៗលុះត្រាតែអ្នកមានហេតុផលស្របច្បាប់ក្នុងការមិនពាក់ម៉ាស្ក។ យើងលើកទឹកចិត្តឲ្យពាក់ម៉ាស្កគ្របច្រមុះ និងមាត់ឲ្យបានជិតល្អក្នុងស្ថានភាពដែលយើងមិនអាចរក្សាគម្លាត 1.5 ម៉ែត្រពីគ្នាបាន។
ការធ្វើតេស្ដ និង នៅដាច់ពីគេឯង
ប្រសិនបើអ្នកមានរោគសញ្ញាណាមួយទាក់ទងនឹង coronavirus (COVID-19) អ្នកត្រូវ និងនៅផ្ទះរហូតបានទទួលលទ្ធផល។ កុំទៅធ្វើការ ឬទៅទិញបរិក្ខារផ្សេងៗ។
រោគសញ្ញា coronavirus រួមមាន ៖
- គ្រុនក្តៅ រងាញ័រញាក់ ឬបែកញើស
- ក្អក ឬឈឺបំពង់ក
- ពិបាកដកដង្ហើម
- ហៀរសម្បោរ
- បាត់បង់ក្លិន ឬរសជាតិ
ការធ្វើតេស្តរក Coronavirus (COVID-19) មិនគិតថ្លៃទេសម្រាប់ជនរាល់រូប។ ការមិនគិតថ្លៃនេះក៏រាប់បញ្ចូលទាំងអ្នកដែលគ្មានប័ណ្ណ Medicare ដូចជាទេសចរមកពីក្រៅប្រទេស កម្មករអន្តោប្រវេសន៍ និងជនស្វែងសុំសិទ្ធិជ្រកកោនជាដើម។
ប្រសិនបើអ្នកធ្វើតេស្តរកឃើញវិជ្ជមាននៃ coronavirus (COVID-19) អ្នកត្រូវស្ថិតនៅដាច់តែឯងនៅផ្ទះអ្នក។ សម្រាប់ព័ត៌មានបន្ថែម សូមមើល អ្វីដែលត្រូវធ្វើ ប្រសិនបើតេស្ដរបស់អ្នកបង្ហាញលទ្ធផលវិជ្ជមាន ឬអ្នកបានស្ថិតនៅជិតអ្នកមាន coronavirus (COVID-19)
ប្រសិនបើអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយនរណាម្នាក់ដែលមាន coronavirus (COVID-19) អ្នកត្រូវនៅដាច់ដោយឡែករយៈពេល 14ថ្ងៃ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល អ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយនរណាម្នាក់ ដែលមានវីរុសកូរ៉ូណា
ប្រសិនបើអ្នករស់នៅជាមួយ ឬបានចំណាយពេលជាមួយនរណាម្នាក់ដែលត្រូវគេចាត់ទុកថាជាអ្នកបាននៅក្បែរអ្នកមានមេរោគ រូបអ្នកក៏ត្រូវបានស្នើសុំឲ្យស្នាក់នៅផ្ទះផងដែរ។
ការឧបត្ថម្ភគឺមានសម្រាប់អ្នក
ប្រសិនបើអ្នកមានការព្រួយបារម្ភពីការបាត់បង់ប្រាក់ចំណូល ខណៈដែលរង់ចាំលទ្ធផលធ្វើតេស្ត អ្នកអាចមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភ 450 ដុល្លារ($450 coronavirus (COVID-19) Test Isolation support)។ ថវិកានេះនឹងជួយឧបត្ថម្ភដល់អ្នកពេលស្នាក់នៅផ្ទះ។
ប្រសិនបើការធ្វើតេស្តរបស់អ្នកបង្ហាញលទ្ធផលវិជ្ជមាន ឬអ្នកបាននៅជិតបុគ្គលដែលមានមេរោគ អ្នកអាចដាក់ពាក្យស្នើសុំការឧបត្ថម្ភប្រាក់ចំនួន ដុល្លារ។ សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅកាន់ខ្សែទូរស័ព្ទជំនួយ Coronavirus តាមលេខ 1800 675 398។ ប្រសិនបើអ្នកត្រូវការអ្នកបកប្រែ សូមចុចលេខ (០)។
បើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់មានអាការៈអន្ទះសារក្នុងចិត្ត ឬមានការបារម្ភច្រើន - សូមទូរស័ព្ទទៅ Lifeline តាមលេខ 13 11 14 ឬ Beyond Blue តាមលេខ 1800 512 348។បើអ្នកត្រូវការអ្នកបកប្រែ ដំបូងត្រូវទូរស័ព្ទទៅ TIS National តាមលេខ 131 450។
ប្រសិនបើអ្នកមានអារម្មណ៍ឯកាអ្នកអាចទូរស័ព្ទទៅកាន់បណ្ដាញផ្ដល់ជំនួយពិសេស Coronavirus Hotline តាមលេខ 1800 675 398 រួចចុចលេខបី (3)។ ប្រសិនបើអ្នកត្រូវការអ្នកបកប្រែ សូមចុចលេខសូន្យ (០)។ គេនឹងភ្ជាប់ខ្សែទូរស័ព្ទអ្នកទៅកាន់អ្នកស្ម័គ្រចិត្តមកពី Australian Red Cross ដែលអាចភ្ជាប់អ្នកទៅកាន់សេវាកម្មគាំទ្រនៅក្នុងតំបន់។
ធនធានផ្សេងៗទៀត
សូមប្រើប្រាស់ឯកសារខាងក្រោមនេះ ហើយចែករំលែកជាមួយសហគមន៍របស់អ្នកតាមអ៊ីមែល បណ្តាញសង្គម ឬ បណ្តាញសហគមន៍ផ្សេងៗទៀត។
ការធ្វើតេស្ត និងការនៅដាច់ដោយឡែក
- ការធ្វើតេស្តរកCoronavirus - Testing for coronavirus (COVID-19) fact sheet - (Word)
- ការធ្វើតេស្តរកCoronavirus - Testing for coronavirus (COVID-19) fact sheet - (PDF)
- ផ្ទាំងរូបភាព - សូមទៅធ្វើតេស្ត - - If you have any symptoms, get tested poster (PDF)
- ចំណងជើងបណ្ដាញសង្គម - ប្រសិនបើអ្នកមានរោគសញ្ញាអ្វីមួយ សូមទៅធ្វើតេស្ត - - If you have any symptoms, get tested social media tile (JPG)
- អ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា - What to do if you've tested positive for coronavirus (COVID-19) factsheet (Word)
- អ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយនរណាម្នាក់ ដែលមានវីរុសកូរ៉ូណា - What to do if you have been in close contact with someone with coronavirus (COVID-19) (Word)
ការរក្សាសុវត្ថិភាព
- ផ្ទាំងរូបភាព - វិធីបីយ៉ាងដើម្បីរក្សាសុវត្ថិភាព - - 3 ways to stay safe poster (PDF)
- ពេលក្អក និងកណ្តាស់ - Cover your cough and sneeze - (PDF)
- - Wash your hands regularly poster - (PDF)
ការស្វែងសុំជំនួយ
- ប្រាក់ឧបត្ថម្ភឈប់សម្រាកដោយគ្រោះមហន្តរាយជំងឺរាតត្បាត - $1500 Pandemic Leave Disaster Payment (PDF)
- ប្រាក់ឧបត្ថម្ភឈប់សម្រាកដោយគ្រោះមហន្តរាយជំងឺរាតត្បាត - $1500 Pandemic Leave Disaster Payment (Word)
- ប្រាក់ផ្ គ ត់ផ្ គ ងអ្់ ន កធ្ វើការដែលានបះពាល់ធោយវរីុ សក ូ រ ណា ូ (ជំងឺខ ូ - $450 Coronavirus (COVID-19) Test Isolation Payment - Khmer (Word)
- ប្រាក់ផ្ គ ត់ផ្ គ ងអ្់ ន កធ្ វើការដែលានបះពាល់ធោយវរីុ សក ូ រ ណា ូ (ជំងឺខ ូ - $450 Coronavirus (COVID-19) Test Isolation Payment - Khmer (PDF)
- - Emergency relief packages fact sheet - (PDF)
- - Emergency relief packages fact sheet - (Word)
- វិធីស្វែងរកជំនួយទាក់ទងអំពើហិង្សាក្នុងគ្រួសារអំឡុងពេលមាន coronavirus - Family violence fact sheet - (PDF)
- វិធីស្វែងរកជំនួយទាក់ទងអំពើហិង្សាក្នុងគ្រួសារអំឡុងពេលមាន coronavirus - Family violence fact sheet - (Word)
- ការថែរក្សាសុខភាពផ្លូវចិត្តពេលមានការរាតត្បាតនៃ coronavirus - Looking after your mental health - (PDF)
- ការថែរក្សាសុខភាពផ្លូវចិត្តពេលមានការរាតត្បាតនៃ coronavirus - Looking after your mental health - (Word)
ម៉ាស្កឬក្បាំងគ្របច្រមុះ និងមាត់
- របៀបពាក់ម៉ាស់មុខ- How to wear a face mask - Khmer
- របៀបពាក់ម៉ាស់មុខ How to wear a face mask - Khmer
- - Design and preparation of cloth mask - Khmer (PDF)
- - Design and preparation of cloth mask - Khmer (Word)
Reviewed 27 February 2021