អ្នកអាចរកព័ត៌មានបន្ថែមជាភាសាអង់គ្លេស នៅលើ គេហទំព័រវីរុសកូរ៉ូណា (កូវីដ-១៩) រដ្ឋវិចថូរៀ។
ប្រសិនបើអ្នកត្រូវការជំនួយបន្ថែមជាភាសារបស់អ្នក អ្នកអាចទូរសព្ទទៅ TIS National លេខ 131 450 ហើយស្នើសុំអ្នកបកប្រែផ្ទាល់មាត់ បន្ទាប់មកស្នើសុំឱ្យគេភ្ជាប់អ្នកទៅ ខ្សែទូរស័ព្ទបន្ទាន់ស្តីពីវីរុសកូរ៉ូណា (កូវីដ-១៩) តាមលេខ 1800 338 663។
រត់គេចពីអំពើហិង្សាក្នុងគ្រួសារ (Escaping family violence)
អ្នកអាចចាកចេញពីផ្ទះរបស់អ្នក ដើម្បីរត់គេចពីអំពើហិង្សាក្នុង គ្រួសារ ហើយស្វែងរកជំនួយបានគ្រប់ពេលដោយមិនគិតពីការរឹតត្បិតបច្ចុប្បន្ន ដើម្បីការពារប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុសកូរ៉ូណា អ្នកនឹងមិនត្រូវគេផាកពិន័យទេ។ ប្រសិនបើអ្នកត្រូវបានបញ្ឈប់ដោយ ប៉ូលីស សូមប្រាប់ពួកគេថាអ្នកពុំមានអារម្មណ៍សុវត្ថិភាពនៅផ្ទះទេ ហើយពួកគេនឹងជួយអ្នក។ សូមហៅទូរស័ព្ទលេខសូន្យបីដង (000) ឬ ទាក់ទងមក safe steps (ជំហានសុវត្ថិភាព) ជាសេវាកម្មអំពើហិង្សាក្នុងគ្រួសារ ដំណើរការ២៤ម៉ោង/៧ថ្ងៃក្នុងមួយសប្តាហ៍ តាមទូរស័ព្ទលេខ 1800 015 188 អ៊ីម៉ែល safesteps@safesteps.org.au ឬ webchat (ការនិយាយគ្នាតាមអនឡាញ) នៅលើគេហទំព័រ
ធនធានផ្សេងៗទៀត (Resources)
- វិធីស្វែងរកជំនួយទាក់ទងអំពើហិង្សាក្នុងគ្រួសារអំឡុងពេលមាន coronavirus - Family violence fact sheet - (PDF)
- វិធីស្វែងរកជំនួយទាក់ទងអំពើហិង្សាក្នុងគ្រួសារអំឡុងពេលមាន coronavirus - Family violence fact sheet - (Word)
Reviewed 17 November 2020