អ្នកអាចស្វែងរកព័ត៌មានបន្ថែមជាភាសាអង់គ្លេសនៅលើទំព័រការធ្វើដំណើរ និងការដឹកជញ្ជូនរបស់យើង។
ប្រសិនបើអ្នកត្រូវការជំនួយបន្ថែមជាភាសារបស់អ្នក អ្នកអាចទូរសព្ទទៅ TIS National លេខ 131 450 ហើយស្នើសុំអ្នកបកប្រែផ្ទាល់មាត់ បន្ទាប់មកស្នើសុំឱ្យគេភ្ជាប់អ្នកទៅ មជ្ឈមណ្ឌលហៅទូរសព្ទនៃការដឹកជញ្ជូនសាធារណៈរបស់រដ្ឋវិចថូរៀ តាមលេខ 1800 800 007។
លិខិតអនុញ្ញាតធ្វើដំណើរចូលរដ្ឋវិកថូរៀ (Victorian Travel Permit Scheme)
ចាប់ពីម៉ោង 6ល្ងាច ថ្ងៃចន្ទ 11 មករា ឆ្នាំ2021 នេះតទៅ អ្នកនៅរដ្ឋផ្សេងនៅអូស្ត្រាលីចាំបាច់ត្រូវដាក់ពាក្យសុំលិខិតអនុញ្ញាតដើម្បីធ្វើដំណើរចូលមករដ្ឋវិកថូរៀ
ប្រព័ន្ធលិខិតអនុញ្ញាតនេះប្រើប្រាស់សម្រាប់អ្នកធ្វើដំណើរ និងពលរដ្ឋមានលំនៅដ្ឋាននៅរដ្ឋវិកថូរៀ ដែលត្រូវត្រឡប់មកផ្ទះរបស់ខ្លួនវិញ
រដ្ឋវិកថូរៀនឹងធ្វើការបែងចែកទីតាំងផ្សេងៗក្នុងប្រទេសអូស្ត្រាលីជាតំបន់បៃតង លឿង និងក្រហម ដោយផ្អែកទៅលើហានិភ័យ coronavirus នៅក្នុងតំបន់នោះ។
ដើម្បីដាក់ពាក្យសុំលិខិតអនុញ្ញាតនេះ អ្នកចាំបាច់ត្រូវផ្តល់ព័ត៌មានលម្អិតពីទីតាំងចេញដំណើរ និងទីតាំងដែលត្រូវធ្វើដំណើរទៅ។
ពលរដ្ឋទាំងឡាយណាដែលរស់នៅតាមតំបន់ព្រំប្រទល់នឹងមិនចាំបាច់មានលិខិតអនុញ្ញាត ទេ ប៉ុន្តែត្រូវបង្ហាញពីភស្តុតាងបញ្ជាក់ពីអាសយដ្ឋាននៅតាមតំបន់ព្រំប្រទល់។
របៀបដាក់ពាក្យសុំ
ចូរដាក់ពាក្យសុំលិខិតអនុញ្ញាតតាមរយៈគេទំព័រ សេវាកម្មរដ្ឋវិកថូរៀ (Service ។
តំបន់ត្រូវការលិខិតអនុញ្ញាត
តំបន់ក្រហម មានន័យថាអ្នកមិនអាចធ្វើដំណើរមកកាន់រដ្ឋវិកថូរៀបានទេ។ មានហេតុផលមួយចំនួនដែលអ្នកអាចធ្វើដំណើរមកកាន់រដ្ឋនេះបានដូចជា អ្នកមានលិខិតអនុញ្ញាតសម្រាប់បុគ្គលិកមួយចំនួន ឬបុគ្គលិកផ្នែកភស្តុភា ឬមានលិខិតលើកលែងដោយសារករណីធុរៈថែទាំសមាជិកគ្រួសារចាំបាច់។ ប្រសិនបើអ្នកចូលមករដ្ឋវិកថូរៀពីតំបន់ក្រហមដោយគ្មានករណីលើកលែង ឬលិខិតអនុញ្ញាតបំពេញការងារ អ្នកនឹងរងការផាកពិន័យ ហើយត្រូវវិលត្រឡប់ថយក្រោយវិញ។
តំបន់លឿង មានន័យថាអ្នកអាចដាក់ពាក្យសុំលិខិតអនុញ្ញាត និងត្រូវធ្វើតេស្តក្នុងរយៈពេល 72ម៉ោងមុនមកដល់រដ្ឋវិកថូរៀ។ អ្នកត្រូវតែស្នាក់នៅផ្ទះមុន និងក្រោយពេលធ្វើតេស្ត រហូតដល់ទទួលបានលទ្ធផលតេស្តអវិជ្ជមាន។
តំបន់បៃតង មានន័យថាអ្នកអាចដាក់ពាក្យសុំលិខិតអនុញ្ញាតចូលរដ្ឋវិកថូរៀ។ ពេលមកដល់រដ្ឋវិកថូរៀ អ្នកត្រូវតាមដានរោគសញ្ញា និងត្រូវទៅធ្វើតេស្តភ្លាមបើអ្នកមិនស្រួលខ្លួន។
ករណីលើកលែងចំពោះលិខិតអនុញ្ញាត
អ្នកអាចដាក់ពាក្យសុំលិខិតអនុញ្ញាតសម្រាប់ករណីលើកលែង ប្រសិនបើអ្នកមានហេតុផលសមស្រប។ ហេតុផលទាំងនេះអាចរួមមាន ៖
- មកមើលសាច់ញាតិដែលនឹងទទួលមរណភាព ឬចូលរួមបុណ្យសព
- ត្រឡប់មកផ្ទះវិញក្នុងហេតុផលសុខភាព សុខុមាលភាព ការថែទាំ ឬមានធុរៈចាំបាច់ផ្សេងៗទៀត
- ការផ្លាស់ទីលំនៅក្នុងករណីគ្រោះអាសន្ន
- មើលថែទាំសត្វដែលនៅម្ខាងទៀតនៃព្រំដែន។
Reviewed 15 January 2021